
រដ្ឋបាលឃុំព្រាល ចុះផ្សព្វផ្សាយគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ទាំង ៧ចំណុច ជូនដល់ប្រជាពលរដ្ឋភូមិគោករការ
ខេត្តព្រៃវែង៖ នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៦ នេះ រដ្ឋបាលឃុំព្រាល បានបន្តចុះយុទ្ធនាការផ្សព្វផ្សាយ និងអប់រំអំពីគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ទាំង ៧ចំណុច របស់រាជរដ្ឋាភិបាល ជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិគោករការ ឃុំព្រាល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម នៅតាមមូលដ្ឋាន។











