
ពិធីកាត់ខ្សែបូរសម្ពោធបើកពិព័រផលិតផលទូទៅក្នុងស្រុក ភូមិមួយផលិតផលមួយ
យប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម វង្ស សេនវិសុត្ស អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពស់ខ្ពង់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ហាស់ វង់ដារ៉ា អនុប្រធានគណៈកម្មាការជាតិជំរុញចលនាភូមិមួយផលិតផលមួយ តំណាងដ៏ខ្ពសខ្ពស់ ឯកឧត្តមបណ្ឌិតសភារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី និងជាគណៈកម្មាការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានអញ្ជើញជាអធិបតីក្នុងពិធីកាត់ខ្សែបូរសម្ពោធបើកពិព័រផលិតផលទូទៅក្នុងស្រុក ភូមិមួយផលិតផលមួយ នឹងប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២៦ នៅបរិវេណបណ្ដោយសួនច្បារទល់មុខសាលាខេត្តព្រៃវែង ស្ថិតនៅភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។











