
ឯកឧត្តម ស្បោង សារ៉ាត ដឹកនាំគណៈប្រតិភូខេត្តព្រៃវែង គោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X-16
ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នេះ ឯកឧត្តម ស្បោង សារ៉ាត ប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តព្រៃវែង បានដឹកនាំគណៈប្រតិភូ រួមមាន ឯកឧត្តម លោកជំទាវ អនុប្រធាន ព្រមទាំងលោក លោកស្រី ជាសមាជិក សមាជិកា នៃគណៈកម្មាធិការរណសិរ្សខេត្ត អញ្ជើញចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X-16។











