
ពិធីបើកការដ្ឋានជួសជុលផ្លូវលំដីសប្រវែង ៥,៩៥០ម៉ែត្រ ស្ថិតនៅភូមិកំពង់ទ្រា
ថ្ងៃទី១៩ខែមិថុនាឆ្នាំ២០២៦ លោក ចេម ប្រា អភិបាល នៃគណៈអភិបាលស្រុកពារាំង និងឯឧត្តម សរ រ៉ន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានភូមិកំពង់ទ្រា និងសហការី បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវលំដីសប្រវែង ៥,៩៥០ម៉ែត្រ តម្លៃប៉ាន់ស្មាន ១៦៤,៥២០,០០០ រៀល ស្ថិតនៅភូមិកំពង់ទ្រា និងភូមិយោត ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង។ +សមាសភាពអញ្ជើញចូលរួមមាន: លោកនាយករដ្ឋបាលសាលាស្រុក មន្រ្តីគាំទ្របច្ចេកទេស លោប្រធាន អនុប្រធាន ការិយាល័យជំនាញពាក់ព័ន្ធ លោកមេឃុំ លោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការឃុំ អាជ្ញាធរភូមិ និងបងប្អូនប្រជាពលរដ្ឋសរុបវត្តមានចំនួន ១៥៩នាក់ ស្រី ៧២នាក់ ។ +ក្នុងនោះដែរលោកអភិបាលស្រុក បានជូនវត្ថុអនុស្សាវរីយ៍ជូនដល់បងប្អូនបានចូលរួមក្នុងកម្មវិធី ដោយម្នាក់ទទួលបានសារុងចំនួន ១ផងដែរ ។











