
កិច្ចប្រជុំបច្ចេកទេស ស្តីពីការចុះពិនិត្យវាយតម្លៃ និងតាមដានវឌ្ឍនភាពនៃការអនុវត្តមុខងារលើវិស័យបរិស្ថាន ក្នុងខេត្តព្រៃវែង
ព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដម អន ភារៈ អភិបាលរងនៃគណៈអភិបាលខេត្ត និងឯកឧត្តម ចាយ សាមិត្ត រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបច្ចេកទេស ស្តីពីការចុះពិនិត្យវាយតម្លៃ និងតាមដានវឌ្ឍនភាពនៃការអនុវត្តមុខងារលើវិស័យបរិស្ថាន ក្នុងខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅសាលប្រជុំ (C) សាលាខេត្តព្រៃវែង។ កិច្ចប្រជុំនេះដែរមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម អនុរដ្ឋលេខាធិការ អគ្គលេខាធិការដ្ឋាន គណៈប្រតិភូអមដំណើរ នៃក្រសួងបរិស្ថាន តំណាងក្រសួងមហាផ្ទៃ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ក្រុមប្រឹក្សាក្រុង ស្រុក រដ្ឋបាលក្រុង ស្រុកទាំង១៣ ចៅសង្កាត់ ក្រុមហ៊ុនគ្រប់គ្រងសំរាម និងមន្រ្តីពាក់ព័ន្ធផងដែរ។










