
ពិធីបិទវគ្គបណ្ដុះបណ្ដាលតម្រង់ទិសលើការងារអត្តសញ្ញាណកម្ម និងលិខិតបទដ្ឋានគគិយុត្តថ្មីៗ ព្រមទាំងអនុវត្តន៍ការងារតាមដាន និងជំរុញការផ្ដល់ឯកសារអត្តសញ្ញាណភូមិភាគ៦ នៅរដ្ឋបាលខេត្តព្រៃវែង
រសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដម លាត ភិរុណ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ឧត្តមសេនីយ៍ឯក សុក ធី អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងជាប្រធានភូមិភាគ៦ បានអញ្ជើញជាអធិបតី បិទវគ្គបណ្ដុះបណ្ដាលតម្រង់ទិសលើការងារអត្តសញ្ញាណកម្ម និងលិខិតបទដ្ឋានគគិយុត្តថ្មីៗ ព្រមទាំងអនុវត្តន៍ការងារតាមដាន និងជំរុញការផ្ដល់ឯកសារអត្តសញ្ញាណភូមិភាគ៦ នៅរដ្ឋបាលខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅសាលប្រជុំធំ (A) សាលាខេត្តព្រៃវែង។










