
ឯកឧត្តម សួន សុម៉ាលីន ជំរុញដល់រដ្ឋបាលក្រុងស្រុកមន្ទីរអង្គភាពពង្រឹងអនុវត្តតួនាទីភារៈកិច្ចរបស់ខ្លួនឲ្យមានប្រសិទ្ធភាព
ព្រៃវែង៖ មានប្រសាសន៍នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែងនារសៀលថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានជំរុញណែនាំដោយមន្ទីរអង្គភាពរដ្ឋបាលក្រុងស្រុកទាំងអស់ត្រូវខិតខំប្រឹងប្រែងអនុវត្តតួនាទីភារៈកិច្ចរបស់ខ្លួន ដើម្បីធានាដល់ការបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ប្រកបដោយទំនុកចិត្ត និងប្រកបដោយគណនេយ្យភាព ប្រសិទ្ធភាពខ្ពស់ ដែលកិច្ចប្រជុំនេះរៀបចំនៅសាលាខេត្តព្រៃវែង។










