
ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ជំរុញឱ្យយុវជនគណបក្សពង្រឹងវិន័យ និងសាមគ្គីភាពជាតិ ដើម្បីភាពជោគជ័យរបស់ប្រទេសជាតិទាំងមូល
ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ជំរុញឱ្យយុវជនគណបក្សពង្រឹងវិន័យ និងសាមគ្គីភាពជាតិ ដើម្បីភាពជោគជ័យរបស់ប្រទេសជាតិទាំងមូល

ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ជំរុញឱ្យយុវជនគណបក្សពង្រឹងវិន័យ និងសាមគ្គីភាពជាតិ ដើម្បីភាពជោគជ័យរបស់ប្រទេសជាតិទាំងមូល













ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលស្រុកកំចាយមារសូមថ្លែងអំណរគុណ យ៉ាង ក្រៃលែងដល់ លោកនាយក នាយករង លោកគ្រូអ្នកគ្រូនៃសាលាវិទ្យាល័យហ៊ុនសែន កំចាយមារបានចូលរួម ឧបត្តម្ភថវិកា - ៦៩៥,០០០៛ ដល់ មន្ទីរពេទ្យគន្ធបុប្ផា - ៨២៥,៥០៩៛ ដើម្បីគាំទ្រដល់វីរៈកងទ័ពវីរៈ នគរបាលឈរជេីងការពារនៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ សរុបថវិកា ១,៥២០,៥០០៛។ សូមជូនពរ លោកគ្រូអ្នកគ្រូព្រមទាំងគ្រួសារជួបប្រទះនូវពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕


លោក វ៉ា ធីម អភិបាលនៃគណៈអភិបាលស្រុកពោធិ៍រៀង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំវេទិកាសាធារណៈស្ដីពី សហគមន៍ទំនប់ក្រចាប់ខាងលិច នៅវត្តព្រះកន្លោង ឃុំព្រៃកន្លោង ដោយមានការចូលរួមពី លោកអភិបាលរងស្រុក លោកមេបញ្ជាការរងកងរាជអាវុធហត្ថស្រុក លោកមេបញ្ជាការរងផ្នែកសឹករងស្រុក លោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិនិងបរិស្ថាន លោកប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ លោកប្រធានការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន លោកប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្ម សំណង់និងភូមិបាល លោកមេឃុំ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការឃុំ នាយរងប៉ុស្តិ៍រដ្ឋបាលឃុំ លោកមេភូមិអនុភូមិសមាជិកភូមិ និងប្រជាពលរដ្ឋក្នុងឃុំព្រៃកន្លោង សរុបអ្នកចូលរួមចំនួន 203នាក់ ស្រី114នាក់។ ព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦


ការពិតមិនអាចលុបបំបាត់បានដោយសេចក្តីថ្លែងការណ៍បដិសេធណាមួយឡើយ ព្រោះភស្តុតាងជាក់ស្តែងនៃសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ នៅលើទឹកដីកម្ពុជា នៅតែបន្តនិយាយដោយខ្លួនឯង។


ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលស្រុកព្រះស្ដេច បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកព្រះស្តេច ក្រោមអធិបតីភាពលោក យោគ ឌី ប្រធានក្រុមប្រឹក្សាស្រុក និងលោក យ៉ាវ សានិន អភិបាលនៃគណៈអភិបាលស្រុក ដោយមានការអញ្ជើញចូលរួមពី - លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក - លោក លោកស្រី អភិបាលរងស្រុក - នាយក នាយករងរដ្ឋបាលសាលាស្រុក - កងកម្លាំងទាំង៣ - ប្រធានការិយាល័យ អង្គភាព ចំណុះរដ្ឋបាលស្រុក - ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ មន្ទីរពេទ្យបង្អែកស្រុកព្រះស្តេច - មេឃុំ ជំទប់ទី១ ឃុំទាំង១១ - នាយកវិទ្យាល័យ អនុវិទ្យាល័យ - នាយប៉ុស្តិ៍នគរបាល - ប្រធានមណ្ឌលសុខភាព - ប្រធានកម្រងបឋមសិក្សា - មេភូមិ ១នាក់/ឃុំ - តំណាងប្រជាពលរដ្ឋជាស្រ្តី ១នាក់/ឃុំ - តំណាងអាចារ្យ ។
