
រដ្ឋបាលខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពប្រចាំឆមាសទី១ ឆ្នាំ២០២៦
ព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពប្រចាំឆមាសទី១ ឆ្នាំ២០២៦ នៃខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពខេត្តព្រៃវែង និងវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត ដែលពិធីនេះប្រព្រឹត្តនៅសាលប្រជុំធំ «A» សាលាខេត្តព្រៃវែង។










