
ការពង្រឹងភាពជាអ្នកដឹកនាំ ដើម្បីជំរុញអង្គការកសិករឱ្យកាន់តែរឹងមាំ
វគ្គបណ្តុះបណ្តាលស្តីពី “ភាពជាអ្នកដឹកនាំ និងការធ្វើផែនការយុទ្ធសាស្រ្ត” ព្រមទាំង “ការលើកកម្ពស់យេនឌ័រនៅក្នុងការដឹកនាំអង្គការកសិករ” ត្រូវបានរៀបចំឡើងដោយ អង្គការអ្នកក្សេត្រសាស្ត្រ និងពេទ្យសត្វគ្មានព្រំដែន (AVSF) នៅកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ ។











