
ប្រជាពលរដ្ឋភៀសសឹកជាង ២ម៉ឺននាក់ មិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ខណៈប្រតិបត្តិការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះនៅស្រុកបន្ទាយអំពិលកំពុងបន្ត
គិតត្រឹមថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ប្រជាពលរដ្ឋសៀសឹកសរុបចំនួន ២០,២៨១ នាក់ នៅតាមតំបន់រងផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់កងកម្លាំងយោធាថៃ នៅមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញបាននៅឡើយ ខណៈតំបន់មួយចំនួន រួមទាំងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ នៅតែបន្តប្រតិបត្តិការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ និងស្ដារហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាត ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋមុនពេលវិលត្រឡប់ទៅរស់នៅវិញ។










