
អជ្ញាធរខេត្តកំពង់ចាម ជម្រុញដល់ម្ចាស់គម្រោងដីឡូតិ៍ក្នុងស្រុកស្រីសន្ធរ ពន្លឿនការផ្ទេរកម្មសិទ្ធិជូនអតិថិជន
(កំពង់ចាម) ស្ថិតនៅសាលាខេត្តកំពង់ចាមនាថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២៦នេះលោក សា ស៊ីថា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាមបានដឹកនាំកិច្ចប្រជុំ ដើម្បីសម្របសម្រួលរវាងអាជ្ញាធរបាក់ព័ន្ធ រដ្ឋបាលសុរិយោដី និងតំណាងគម្រោងដីឡូតិ៍ ឡេង ណាវ៉ាត្រា ព្រះប្រសប់ ដែលមានទីតាំងស្ថិតនៅភូមិស្វាយ និងភូមិពោធិ៍ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ដើម្បីធ្វើយ៉ាងណាពន្លឿនការផ្ដល់ និងផ្ទេរប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស និងមានទំនប់ចិត្ត។











