ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី

ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ទេព ធន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមប្រតិភូអមដំណើរ ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត តំណាងស្ថាប័នសាលាដំបូងខេត្ត និងអយ្យការអមសាលាដំបូងខេត្ត មេបញ្ជាការកងកម្លាំងទាំងបីប្រភេទ លោក លោកស្រីអភិបាលរងខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងក្រុង-ស្រុកទាំង៥ លោក ព្រមទាំងលោកស្រីមេឃុំ ចៅសង្កាត់ទូទាំងខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។ ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីនេះ បានប្រារព្ធឡើងនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី ដោយលោក ទឹម មុនីរតន៍ ប្រធានមន្ទីរថ្មី ត្រូវទទួលភារកិច្ចជំនួសលោក លឹម ចាន់សុភី ដែលត្រូវចូលនិវត្តន៍៕

ព័ត៌មានពាក់ព័ន្ធ

ថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី ចូលរួមពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវទំព័រហ្វេសប៊ុកព័ត៌មានរាជធានី-ខេត្ត
សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី ចូលរួមពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវទំព័រហ្វេសប៊ុកព័ត៌មានរាជធានី-ខេត្ត
ភ្នំពេញ ៖ លោក ហ៊ាញ ប៊ុណ្ណា អភិបាលរងខេត្តមណ្ឌលគិរី រួមទាំងលោក សុន សារឿន ប្រធានមន្ទីរព័ត៌មានខេត្ត និងមន្រ្តី ៣រូប បានចូលរួមពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវទំព័រហ្វេសប៊ុកព័ត៌មានរាជធានី-ខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅសាលសន្និសីទ "ជាន់ទី៣ អគារ ក" ទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះពិនិត្យតាមបណ្តោយព្រំដែន ព្រមទាំងចុះត្រួតពិនិត្យទីតាំងមជ្ឈមណ្ឌលកំសាន្តនានា ក្នុងស្រុកអូររាំង និងស្រុកពេជ្រាដា
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះពិនិត្យតាមបណ្តោយព្រំដែន ព្រមទាំងចុះត្រួតពិនិត្យទីតាំងមជ្ឈមណ្ឌលកំសាន្តនានា ក្នុងស្រុកអូររាំង និងស្រុកពេជ្រាដា
មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានដឹកនាំក្រុមការងារអញ្ជើញចុះពិនិត្យតំបន់ព្រំដែន ស្ថិតនៅក្នុងឃុំដាក់ដាំ ស្រុកអូររាំង និងឃុំប៊ូស្រា ស្រុកពេជ្រាដា ព្រមទាំងចុះត្រួតពិនិត្យទីតាំងមជ្ឈមណ្ឌលកំសាន្តនានា នៅតាមបណ្តោយព្រំដែន។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរស្រុក ឱ្យពង្រឹងការអនុវត្តវិធានការរដ្ឋបាល និងត្រូវណែនាំដល់ម្ចាស់ផ្ទះសំណាក់ ក៏ដូចជាមជ្ឈមណ្ឌលកំសាន្តនានា ឱ្យចូលរួមផ្ដល់ព័ត៌មានដល់សមត្ថកិច្ច ប្រសិនបើមានការសង្ស័យថាមានការបើកទីតាំងបោកប្រាស់តាមប្រព័ន្ធអនឡាញ (Online Scams) និងការលេងល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ។
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
ឯកឧត្តម គង់ គឹមនី ដឹកនាំក្រុមការងារចុះត្រួតពិនិត្យតាមបណ្តោយព្រំដែន និងណែនាំអាជ្ញាធរពង្រឹងការទប់ស្កាត់បទល្មើស Online Scams និងល្បែងស៊ីសងអនឡាញ
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម គង់ គឹមនី ដឹកនាំក្រុមការងារចុះត្រួតពិនិត្យតាមបណ្តោយព្រំដែន និងណែនាំអាជ្ញាធរពង្រឹងការទប់ស្កាត់បទល្មើស Online Scams និងល្បែងស៊ីសងអនឡាញ
ខេត្តមណ្ឌលគិរី ៖ នាថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានដឹកនាំក្រុមការងារខេត្ត ចុះពិនិត្យស្ថានភាពផ្ទាល់នៅតាមបណ្តោយព្រំដែន ស្ថិតក្នុងឃុំដាក់ដាំ ស្រុកអូររាំង និងឃុំប៊ូស្រា ស្រុកពេជ្រាដា ព្រមទាំងបានចុះត្រួតពិនិត្យទីតាំងមជ្ឈមណ្ឌលកំសាន្តនានាដែលស្ថិតនៅតាមតំបន់ព្រំដែន។
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
កិច្ចប្រជុំពិភាក្សាត្រៀមរៀបចំកិច្ចប្រជុំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី
សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំពិភាក្សាត្រៀមរៀបចំកិច្ចប្រជុំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី
មណ្ឌលគិរី៖ នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលខេត្តមណ្ឌលគិរី​ រៀបចំកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំកិច្ចប្រជុំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីលោក​ ហ៊ាញ​ ប៊ុណ្ណា​ អភិបាលរង​ខេត្តមណ្ឌលគិរី និងមានការចូលរួមពីលោក លោស្រីប្រធាន អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោកអភិបាលរងក្រុងសែនមនោរម្យ ព្រមទាំងមន្ត្រីរាជការចំណុះរដ្ឋបាលខេត្តជាច្រើននាក់ ដែលប្រព្រឹត្តទៅ នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។ កិច្ចប្រជុំនេះធ្វើឡើង ក្នុងគោលបំណងដើម្បីពិនិត្យ ពិភាក្សា និងសម្រេចលើផែនការសកម្មភាព ក៏ដូចជាត្រៀមលក្ខណៈសម្បត្តិគ្រប់ជ្រុងជ្រោយ ក្នុងការធានាឱ្យកិច្ចប្រជុំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី ប្រព្រឹត្តទៅដោយរលូន ស្របតាមរបៀបវារៈ និងទទួលបានលទ្ធផលមានប្រសិទ្ធភាពខ្ពស់ក្នុងការបំពេញការងារបម្រើប្រជាពលរដ្ឋនៅមូលដ្ឋាន។
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចលេខ ០២៧/២៦ ស.ស.រ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ និងពិនិត្យវឌ្ឍនភាពការងារផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋ
សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចលេខ ០២៧/២៦ ស.ស.រ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ និងពិនិត្យវឌ្ឍនភាពការងារផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋ
មណ្ឌលគិរី ៖ នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២៦ លោក ហ៊ាញ ប៊ុណ្ណា អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចលេខ ០២៧/២៦ ស.ស.រ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ និងពិនិត្យវឌ្ឍនភាពការងារផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកនាយករងរដ្ឋបាលសាលាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកនាយករងទីចាត់ការរដ្ឋបាល លោក លោកស្រី អភិបាល-អភិបាលរងក្រុង-ស្រុក លោកមេឃុំ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប នៅសាលប្រជុំអគារ គ អគាររដ្ឋបាលខេត្ត៕
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
មន្រ្តីជំនាញ បើកវគ្គបណ្ដុះបណ្ដាលនីតិវិធីប្រតិបត្តិកិច្ចការពារកុមារ សម្រាប់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ នៅខេត្តមណ្ឌលគិរី
សកម្មភាពថ្នាក់ដឹកនាំ
មន្រ្តីជំនាញ បើកវគ្គបណ្ដុះបណ្ដាលនីតិវិធីប្រតិបត្តិកិច្ចការពារកុមារ សម្រាប់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ នៅខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សន សារុន សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានគណៈកម្មាធិការពិគ្រោះយោបល់ស្ត្រី និងកុមារខេត្តមណ្ឌលគិរី និងលោកស្រី កែវ សារឿន អភិបាលរងនៃគណៈអភិបាលខេត្ត បានអញ្ជើញបើកវគ្គបណ្ដុះបណ្ដាលនីតិវិធីប្រតិបត្តិកិច្ចការពារកុមារ សម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ នៅសាលប្រជុំKN&N Resort ខេត្តមណ្ឌលគិរី រយៈពេល ៣ថ្ងៃ។ វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីលោក គីម សុវណ្ណស៊ីឌេត អនុប្រធាននាយកដ្ឋានកិច្ចការពារកុមារ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ប្រធានមន្ទីរសង្គមកិច្ចខេត្ត តំណាងអង្គការដៃគូ សមាជិក សមាជិកាគណៈកម្មការក្រុង-ស្រុក ឃុំ-សង្កាត់ទាំង២១ នៅក្នុងខេត្ត។
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត

ព័ត៌មានថ្មីៗ

សេចក្តីប្រកាសព័ត៌មានរួម ស្តីពីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «គេហទំព័ររបស់មន្ទីរព័ត៌មានរាជធានី-ខេត្តទាំង២៥» រវាងក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

មន្ទីរព័ត៌មានខេត្តព្រៃវែង
មន្ទីរព័ត៌មានខេត្តព្រៃវែង
អានបន្ត
កម្ពុជាតវ៉ាចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា  Cambodia Protests against Thailand's Continued Violations of Cambodian Sovereignty and Territorial Integrity
សេចក្តីប្រកាសព័ត៌មាន

កម្ពុជាជាម្ចាស់វប្បធម៌ អរិយធម៌ខ្មែរ!
សេចក្តីជូនដំណឹង

កម្ពុជាជាម្ចាស់វប្បធម៌ អរិយធម៌ខ្មែរ!

កម្ពុជាមិនមែនគ្រាន់តែជាទឹកដីដែលមានប្រាសាទបុរាណ និងសម្បត្តិបេតិកភណ្ឌដ៏សម្បូរបែបប៉ុណ្ណោះទេ។ កម្ពុជាគឺជាទឹកដីកំណើតនៃវប្បធម៌ និងអរិយធម៌ខ្មែរ ដែលត្រូវបានកសាង បន្ត និងរក្សាទុកឆ្លងកាត់ប្រវត្តិសាស្ត្ររាប់សតវត្សរ៍មកហើយ។ ពីភាសា អក្សរសាស្ត្រ សាសនា សិល្បៈ ស្ថាបត្យកម្ម តន្ត្រី របាំ ទំនៀមទម្លាប់ រហូតដល់របៀបរស់នៅរបស់ប្រជាជន សុទ្ធតែបង្ហាញពីអត្តសញ្ញាណ និងភាពច្នៃប្រឌិតរបស់ជាតិខ្មែរ។

មន្ទីរព័ត៌មានខេត្តព្រៃវែង
មន្ទីរព័ត៌មានខេត្តព្រៃវែង
អានបន្ត
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមជូនដំណឹងជាថ្មីម្តងទៀត ស្តីពីការរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី និងអាពាហ៍ពិពាហ៍ខ្មែរ “