
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តព្រះវិហារ!
ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បាននាំយកអំណោយចុះសាកសួរសុខទុក្ខ ព្រមទាំងពិនិត្យមើលពីស្ថានភាពជីវភាពរស់នៅដោយផ្ទាល់ របស់បងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានដើមវិញបាន ហើយកំពុងបន្តស្នាក់នៅបណ្តោះអាសន្ន ក្នុងមណ្ឌលសុវត្ថិភាពនាខេត្តព្រះវិហារ ដែលពិធីនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦ នាបរិវេណមណ្ឌលសុវត្ថិភាពវត្តពើងអង្កាម (ហៅវត្តបាក់កាំ) ស្ថិតក្នុងភូមិបាក់កាំ ឃុំឈានមុខ ស្រុកត្បែងមានជ័យ។
មន្ទីរព័ត៌មានខេត្តព្រះវិហារក្រសួងព័ត៌មានរដ្ឋបាលខេត្តព្រះវិហារអ្នកនាំពាក្យរាជរដ្ឋាភិបាលក្រសួងការបរទេស











