
អភិបាលខេត្តប៉ៃលិន ពិនិត្យមើលការផ្តល់សេវានៅរដ្ឋបាលក្រុង/ស្រុក ដើម្បីឆ្លើយតបឱ្យទាន់ពេលវេលា និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ
ប៉ៃលិន៖ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវារបស់ការិយាល័យច្រកចេញចូលតែមួយ និងអធិការនគរបាលក្រុងប៉ៃលិន និងស្រុកសាលាក្រៅ ដើម្បីពង្រឹងការគ្រប់គ្រងការផ្តល់សេវា ស្របតាមលិខិតបទដ្ឋានគតិយុត្ត ដែលធ្វើឱ្យមានគុណភាពលើការផ្តល់សេវាកាន់តែល្អប្រសើរ និងទទួលបានការពេញចិត្តពីប្រជាពលរដ្ឋ។











