
ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បំពេញទស្សនកិច្ចសិក្សាស្រាវជ្រាវនៅសហគមន៍តំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡី បឹងស្នេហ៍ ខេត្តព្រៃវែង
នៅរសៀលថ្ងៃទី ៤ ខែសីហា ឆ្នាំ២០២៦ ក្នុងគោលបំណងស្វែងយល់ពីសក្តានុពលអេកូទេសចរណ៍ និងកិច្ចការពារបរិស្ថាន លោក ឯកឧត្តម បាវីតលុង វ៉ាន់ឡាល់វ៉ាវណា (Bawitlung Vanlalvawna) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ បានអញ្ជើញចុះបំពេញទស្សនកិច្ចសិក្សា ទៅកាន់ សហគមន៍តំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡី បឹងស្នេហ៍ ដែលមានទីតាំងស្ថិតនៅភូមិទ័ពស្តេច ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង។









