
រដ្ឋបាលខេត្តព្រៃវែង បាននាំយកស្បៀង និងសម្ភារៈជូនវីរៈកងទ័ពកងពលលេខ៩ ទិសខេត្ត ព្រះវិហារ
ព្រៃវែង៖ នៅថ្ងៃទី ៦ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រៃវែង ដឹកនាំដោយ ឯកឧត្ដម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត ព្រមទាំងមានការនិមន្តចូលរួម ព្រះមន្រ្តីសង្ឃខេត្តព្រៃវែង បានចុះជួបសំណេះសំណាល និងនាំយកអំណោយជាស្បៀងអាហារ និងសម្ភារៈឧបត្ថម្ភផ្សេងៗ ជូនដល់វីរភាពកងទ័ពនៃកងពលលេខ៩ ប្រចាំទិសខេត្តព្រះវិហារ។










