
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រកាសបន្ទាន់ឱ្យប្រុងប្រយ័ត្នចំពោះការឆបោកក្រោមរូបភាព«មើលវីដេអូដើម្បីទទួលបានប្រាក់»
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ណែនាំដល់សាធារណជនទាំងអស់ តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការផ្សព្វផ្សាយតាមរយៈ Facebook, TikTok និងបណ្ដាញសង្គមផ្សេងៗដែលអះអាងថា លោកអ្នកអាចទទួលបានទឹកប្រាក់ដោយគ្រាន់តែមើលវីដេអូ ឬបំពេញតាមការណែនាំ។










