
ក្រសួងធនធានទឹក៖ ទឹកទន្លេមេគង្គក្នុងប្រទេសកម្ពុជា នា ២ ទៅ ៣ ថ្ងៃខាងមុខនេះ បន្តកើនឡើងខ្លាំងលើសកម្រិតប្រុងប្រយ័ត្ន
ក្រសួងធនធានទឹក បានឱ្យដឹងថា ដោយសារស្ថានភាពទឹកទន្លេមេគង្គនៅផ្នែកខាងលើ ក្នុងប្រទេសកម្ពុជា បានហក់ឡើងយ៉ាងគំហុកហួសកម្រិតប្រកាសប្រុងប្រយ័ត្ន និងកម្រិតប្រកាសអាសន្ន (ជំនន់)។ ស្ថានភាពនេះនឹងធ្វើឱ្យទឹកទន្លេមេគង្គក្នុងប្រទេសកម្ពុជា នា ២ ទៅ ៣ ថ្ងៃខាងមុខនេះ បន្តកើនឡើងខ្លាំងលើសកម្រិតប្រុងប្រយ័ត្ន។










