
បន្លែធម្មជាតិសហគមន៍កសិកម្មឃុំកោះរកា កសិករបានដាំដុះដោយគ្មានជាតិគីមី សម្រាប់ការបរិភោគដោយទុំនុកចិត្ត និងបានផ្គត់ផ្គង់ដល់ទីផ្សារ
ព្រៃវែង៖ សហគមន៍កសិកម្មឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង បាននឹងកំពុងបង្កើនការដាំដុះបន្លែគ្មានជាតិគីមី ដោយផ្តោតលើការកាត់បន្ថយ ឬមិនប្រើប្រាស់សារធាតុគីមី ដើម្បីផ្គត់ផ្គង់តម្រូវការអ្នកប្រើប្រាស់ក្នុងស្រុក និងចូលរួមលើកកម្ពស់វិស័យកសិកម្មប្រជាពលរដ្ឋខ្មែរសម្រាប់ផ្គត់ផ្គង់ដល់តម្រូវការទីផ្សារនៅក្នុងប្រទេសកម្ពុជា។











