
ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី២ ខែកញ្ញានេះ កម្ពុជា អាចមានភ្លៀងធ្លាក់ពី២០% ទៅ៧០% ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
ក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦នេះ បានជូនដំណឹងថា ព្យុះទី២២ ឈ្មោះ អេតាវ (Etau) T2622 និងព្យុះទី២៣ ឈ្មោះ បាងឡាង(Bang-lang)T2623 នៅតែបន្តមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។











