
នគរបាលខេត្តព្រៃវែង បន្តចុះថតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន
ខេត្តព្រៃវែង ៖ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង កម្លាំងនគរបាលតាមបណ្ដាអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង១៣ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងខេត្តព្រៃវែងពន្លឿនប្រសិទ្ធភាពការងារក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋដោយបានចុះធ្វើនិងនាំយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរសៀវភៅគ្រួសារប្រភេទ(ក២)និង(ក៤)ដែលបានធ្វើរួចរាល់ទៅប្រគល់ជូនមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលនិងនាំយកជូនដល់ខ្នងផ្ទះផងដែរ ព្រមទាំងបានចុះសួរសុខទុក្ខប្រជាពលរដ្ឋជាប្រចាំក្នុងមូលដ្ឋានដើម្បីសាកសួរអំពីបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់និងបទល្មើសផ្សេងៗដែលកើតឡើងក្នុងមូលដ្ឋាន។











