
លោកអធិការនគរបាលក្រុង-ស្រុកទាំង១៣ ចុះពង្រឹងពន្លឿនប្រសិទ្ធភាពការងារ និងតួនាទីភារកិច្ច នគរបាលប៉ុស្តិ៍រដ្ឋបាល ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង
ខេត្តព្រៃវែង ៖ ដោយអនុវត្តតាមអនុសាសន៍ ដឹកនាំដ៍ខ្ពង់ខ្ពស់ពីរ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង លោកអធិការនគរបាលក្រុង-ស្រុកទាំង១៣ ត្រូវបន្តចុះពង្រឹងពន្លឿនប្រសិទ្ធភាពការងារ និងតួនាទីភារកិច្ចនគរបាល នៅតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងខេត្តព្រៃវែង ក្នុងការគាំទ្រអនុវត្តការងារបម្រើសេវាសាធាណៈ និងរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពល្អជូនប្រជាពល អោយទទួលបានប្រសិទ្ធភាពកាន់តែល្អប្រសើ ។











