កិច្ចសម្ភាសន៍ ៖ ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ស្តីពីសក្តានុពលនៃវិស័យទេសចរណ៍នៅភូមិភាគឦសាននៃខេត្តមណ្ឌលគិរី នារដូវកាលបៃតង

កិច្ចសម្ភាសន៍ ៖ ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ស្តីពីសក្តានុពលនៃវិស័យទេសចរណ៍នៅភូមិភាគឦសាននៃខេត្តមណ្ឌលគិរី នារដូវកាលបៃតង

ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ស្តីពីសក្តានុពលនៃវិស័យទេសចរណ៍នៅភូមិភាគឦសាននៃខេត្តមណ្ឌលគិរី នារដូវកាលបៃតង

ព័ត៌មានពាក់ព័ន្ធ

ទិដ្ឋភាព ភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ទស្សនាកម្សាន្ត នៅរមណីយដ្ឋានទឹកជ្រោះដ៏ស្រស់ស្អាត នៃភូមិភាគឦសាន
ទេសចរណ៍
ទិដ្ឋភាព ភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ទស្សនាកម្សាន្ត នៅរមណីយដ្ឋានទឹកជ្រោះដ៏ស្រស់ស្អាត នៃភូមិភាគឦសាន
មណ្ឌលគិរី ៖ រមណីយដ្ឋានទឹកជ្រោះប៊ូស្រា គឺជារមណីយដ្ឋានធម្មជាតិដ៏ល្បីល្បាញមួយ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ ទឹកជ្រោះនេះ ជាគោលដៅដ៏សំខាន់ សម្រាបទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ អញ្ជើញទស្សនាកម្សាន្ត ដើម្បីបន្ថូរអារម្មណ៍តានតឹងក្រោយពីការងារ និងការសិក្សា នៅថ្ងៃឈប់សម្រាក ឬពិធីបុណ្យផ្សេងៗ ។
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
ខេត្តមណ្ឌលគិរី ត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍ទេសចរក្នុង «រដូវកាលបៃតង»
ទេសចរណ៍
ខេត្តមណ្ឌលគិរី ត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍ទេសចរក្នុង «រដូវកាលបៃតង»
ខេត្តមណ្ឌលគិរី ៖ ជាមួយនឹងការឈានចូលមកដល់នៃរដូវវស្សា ឬដែលគេនិយមហៅថា «រដូវកាលបៃតង» (Green Season) តំបន់ភ្នំនិងធម្មជាតិនៃខេត្តមណ្ឌលគិរី បានចាប់ផ្ដើមលម្អខ្លួនដោយពណ៌បៃតងខ្ចី និងអ័ព្ទត្រជាក់ៗយ៉ាងមានសោភ័ណភាព។ ស្របពេលជាមួយគ្នានេះ ម្ចាស់អាជីវកម្មរមណីយដ្ឋាន និងរីស៊តនានា បាននិងកំពុងត្រៀមលក្ខណៈសម្បត្តិរួចជាស្រេច ដើម្បីស្វាគមន៍ភ្ញៀវទេសចរ ដែលចង់មកលម្ហែកាយគយគន់សម្រស់ធម្មជាតិ។ បើតាមការបង្ហើបឱ្យដឹងពី អ្នកស្រី អ៊ុំ ឌីណា ម្ចាស់រីស៊តមួយកន្លែងឈ្មោះ «គ្រីនហាវ រីគ្រីត» (Green Hav Retreat) ដែលមានទីតាំងស្ថិតនៅជិតវិមានឯករាជ្យ ក្រុងសែនមនោរម្យ បានបញ្ជាក់ថា លោកស្រីបានរៀបចំ និងផ្ដល់ការយកចិត្តទុកដាក់ខ្ពស់ទៅលើការកែលម្អសេវាកម្ម ដើម្បីទទួលភ្ញៀវជាតិ និងអន្តរជាតិក្នុងរដូវកាលដ៏ពិសេសនេះ ។ បន្ទប់ស្នាក់នៅទាំងអស់ត្រូវបានត្រួតពិនិត្យ និងសម្អាតយ៉ាងម៉ត់ចត់ ជាពិសេសគឺការរៀបចំដេគ័រ និងកន្លែងអង្គុយលេងដែលអាចមើលឃើញទិដ្ឋភាព «ភ្នំដោះក្រមុំ» និងព្រៃព្រឹក្សាដែលកំពុងតែលាស់ត្រួយបៃតងស្រស់ជុំវិញក្រុងសែនមនោរម្យ។ មានការបន្ថែមមុខម្ហូប និងអាហារសម្រន់ប្លែកៗ ក្ដៅៗ ដែលស័ក្តិសមបំផុតសម្រាប់ទទួលទានក្នុងបរិយាកាសត្រជាក់ ផ្សំជាមួយរសជាតិកាហ្វេឈ្ងុយឆ្ងាញ់ និងផ្លែឈើប្រចាំតំបន់ដូចជា ផ្លែប័រ និងផ្លែក្រូចវល្លិ៍ (Passion) ដើម្បីឱ្យភ្ញៀវទេសចរអាចក្រេបរសជាតិបណ្ដើរ គយគន់អ័ព្ទបណ្ដើរ នៅមាត់អាងហែលទឹកតែម្តង។ ពាក់ព័ន្ធនឹងសក្តានុពលទេសចរណ៍នេះដែរ លោក ហ៊ាញ ប៉ុណ្ណា អភិបាលរងខេត្តមណ្ឌលគិរី មានប្រសាសន៍លើកឡើងថា ខេត្តមណ្ឌលគិរី គឺជាជង្រុកនៃទេសចរណ៍ធម្មជាតិ និងវប្បធម៌ដ៏មានតម្លៃរបស់កម្ពុជា។ ក្នុងរដូវកាលបៃតងនេះ ខេត្តកាន់តែមានភាពទាក់ទាញទ្វេដង ដោយសារតែព្រៃឈើ ជួរភ្នំ និងទឹកធ្លាក់ធម្មជាតិធំៗ ដូចជាទឹកធ្លាក់ប៊ូស្រា និងទឹកធ្លាក់ជ្រៃធំជាដើម មានទឹកហូរធ្លាក់យ៉ាងស្អាត បង្កើតបានជាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ។ លោកបន្តថា ក្នុងឱកាសនេះ សូមអំពាវនាវ និងជំរុញទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកដើរកម្សាន្តទាំងអស់ ឱ្យមកលម្ហែកាយនៅខេត្តមណ្ឌលគិរីក្នុងរដូវវស្សានេះ ដើម្បីបំភ្លាត់អារម្មណ៍ស្មុគស្មាញ និងចូលរួមគាំទ្រដល់សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការធ្វើទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ និងចូលរួមថែរក្សាបរិស្ថាន។ លោក ហ៊ាញ ប៉ុណ្ណា ក៏បានកោតសរសើរ និងលើកទឹកចិត្តដល់ម្ចាស់អាជីវកម្ម រមណីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ និងរីស៊តទាំងអស់នៅក្នុងខេត្ត ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់លើ ការពង្រឹងគុណភាពសេវាកម្ម និងបដិសណ្ឋារកិច្ចឱ្យកាន់តែល្អប្រសើរ ។ ការរក្សាតម្លៃសមរម្យ មិនដំឡើងថ្លៃហួសហេតុក្នុងពិធីបុណ្យឬថ្ងៃឈប់សំរាកណាមួយឡើយ។ ការធានាអនាម័យនិងសុវត្ថិភាព ជូនភ្ញៀវទេសចរ ដើម្បីរួមគ្នាកសាងកេរ្តិ៍ឈ្មោះខេត្តមណ្ឌលគិរី ឱ្យក្លាយជាគោលដៅទេសចរណ៍ដ៏កក់ក្តៅបំផុត។ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមានបំណងចង់ចៀសវាងពីភាពអ៊ូអរនៅទីក្រុង ហើយចង់មកស្វែងរកភាពស្ងប់ស្ងាត់ និងសម្រាកលម្ហែកាយបែបធម្មជាតិពិតៗ «រដូវកាលបៃតង» នៅខេត្តមណ្ឌលគិរី គឺជាជម្រើសដ៏ល្អបំផុតដែលមិនគួររំលងឡើយ ៕
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត

ព័ត៌មានថ្មីៗ

រដ្ឋមន្រ្ដីក្រសួងព័ត៌មានណែនាំមន្ទីរព័ត៌មានរាជធានី-ខេត្តទាំងអស់ ត្រូវធ្វើបច្ចុប្បន្នភាពព័ត៌មានជាប្រចាំពង្រឹងគុណភាព និងក្រមសីលធម៌វិជ្ជាជីវៈ និងត្រូវការពារសុចរិតភាព និងភាពជឿជាក់នៃព័ត៌មាន
ការអភិវឌ្ឍ

រដ្ឋមន្រ្ដីក្រសួងព័ត៌មានណែនាំមន្ទីរព័ត៌មានរាជធានី-ខេត្តទាំងអស់ ត្រូវធ្វើបច្ចុប្បន្នភាពព័ត៌មានជាប្រចាំពង្រឹងគុណភាព និងក្រមសីលធម៌វិជ្ជាជីវៈ និងត្រូវការពារសុចរិតភាព និងភាពជឿជាក់នៃព័ត៌មាន

ឯកឧត្ដម នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានណែនាំមន្ទីរព័ត៌មានរាជធានី-ខេត្ត​ទាំង​អស់ ​ត្រូវធ្វើបច្ចុប្បន្នភាពព័ត៌មានជាប្រចាំ ពង្រឹងគុណភាព និងក្រមសីលធម៌វិជ្ជាជីវៈ និងត្រូវការពារសុចរិតភាព និងភាពជឿជាក់នៃព័ត៌មាន ដើម្បីផ្សព្វផ្សាយឱ្យទាន់ពេលវេលា មានប្រភពច្បាស់លាស់ និងផ្ដល់នូវទំនុក​ចិត្តរបស់សាធារណជន ក៏ដូចជាប្រជាពលរដ្ឋចំពោះប្រព័ន្ធព័ត៌មានរបស់រដ្ឋ។ ការលើកឡើងរបស់ឯកឧត្ដមរដ្ឋមន្រ្ដីបែបនេះ ក្នុងពិធី​សម្ពោធ​ដាក់​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នូវ​ «គេហទំព័រ​រួមមន្ទីរព័ត៌មានរាជធានី-ខេត្តទាំង ២៥» នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

មន្ទីរព័ត៌មានខេត្តព្រៃវែង
មន្ទីរព័ត៌មានខេត្តព្រៃវែង
អានបន្ត
ក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៍ បើកដំណើរការជាផ្លូវការគេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ដើម្បីពង្រឹងការផ្សព្វផ្សាយព័ត៌មានក្នុងយុគសម័យឌីជីថល
ការអភិវឌ្ឍ

ក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៍ បើកដំណើរការជាផ្លូវការគេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ដើម្បីពង្រឹងការផ្សព្វផ្សាយព័ត៌មានក្នុងយុគសម័យឌីជីថល

គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការផ្សព្វផ្សាយព័ត៌មានពីមូលដ្ឋានទៅកាន់សាធារណជន និងបង្កើនវត្តមានរបស់ស្ថាប័នព័ត៌មានរដ្ឋនៅលើប្រព័ន្ធឌីជីថល ស្របតាមការវិវត្តនៃបច្ចេកវិទ្យា និងតម្រូវការទទួលព័ត៌មានរបស់ប្រជាពលរដ្ឋក្នុងសម័យឌីជីថល។

មន្ទីរព័ត៌មានខេត្តព្រៃវែង
មន្ទីរព័ត៌មានខេត្តព្រៃវែង
អានបន្ត
ប្រជាពលរដ្ឋភូមិព្រៃស្លាកើត ឃុំព្រៃព្នៅ សម្តែងកតញ្ញូកតវេទិតាធម៌យ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ចំពោះអំណោយផ្លូវបេតុង ១ខ្សែ និងអំពូលសូឡា
ការអភិវឌ្ឍ

ប្រជាពលរដ្ឋភូមិព្រៃស្លាកើត ឃុំព្រៃព្នៅ សម្តែងកតញ្ញូកតវេទិតាធម៌យ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ចំពោះអំណោយផ្លូវបេតុង ១ខ្សែ និងអំពូលសូឡា

ប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រៃស្លាកើត ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង បានសម្តែងនូវក្តីរំភើបរីករាយជាអនេក និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបានផ្តល់អំណោយដ៏ថ្លៃថ្លានូវផ្លូវបេតុង ១ខ្សែ ព្រមទាំងការបំពាក់អំពូលសូឡា ដើម្បីសម្រួលដល់ការធ្វើដំណើរ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

មន្ទីរព័ត៌មានខេត្តព្រៃវែង
មន្ទីរព័ត៌មានខេត្តព្រៃវែង
អានបន្ត
មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម
សេចក្តីជូនដំណឹង

មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍មានហានិភ័យខ្ពស់ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការត្រួតពិនិត្យឧបករណ៍មានហានិភ័យខ្ពស់ និងវគ្គបណ្តុះបណ្តាលប្រឡងវាយតម្លៃប្រតិបត្តិករ» នៅសាលរបស់មជ្ឈមណ្ឌល ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ទីង ស៊ីនី រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោកអគ្គនាយកនៃអគ្គនាយកដ្ឋានមន្ទីរពិសោធន៍សំណង់ជាតិ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

មន្ទីរព័ត៌មានខេត្តព្រៃវែង
មន្ទីរព័ត៌មានខេត្តព្រៃវែង
អានបន្ត
កិច្ចសម្ភាសន៍ ៖ ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ស្តីពីសក្តានុពលនៃវិស័យទេសចរណ៍នៅភូមិភាគឦសាននៃខេត្តមណ្ឌលគិរី នារដូវកាលបៃតង - មន្ទីរព័ត៌មានខេត្តព្រៃវែង