
ម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជួសជុល និងសាងសង់អគារមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង ស្ថិតនៅសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង
បន្ទាប់ពីចូលរួមកិច្ចប្រជុំប្រចាំខែសីហា ឆ្នាំ២០២៦ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ នៅមន្ទីរគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្ត រួមជាមួយថ្នាក់ដឹកខេត្ត បានចូលរួមអមដំណើរ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជួសជុល និងសាងសង់អគារមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង ស្ថិតនៅសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង៕











