
ព្រះចៅអធិការ ព្រះសង្ឃ លោកអាចារ្យ វត្តសំសមី រៀបចំពិធីបុណ្យ សលាកភត្តប្រគេនទេយ្យទាន និងបច្ច័យបួនដល់ព្រះសង្ឃចំនួន ២៥០អង្គ
ព្រៃវែង៖ នៅថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២៦ ព្រះចៅអធិការ ព្រះសង្ឃ លោកអាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទចំណុះជើងវត្តសំសមី រៀបចំពិធីបុណ្យ សលាកភត្តប្រគេនទេយ្យទាន និងបច្ច័យបួនដល់ព្រះសង្ឃចំនួន ២៥០អង្គ ដែលមានការអញ្ជើញចូលរួម លោកស្រី ហ៊ន់ សុធារី អភិបាលរងខេត្ត ដំណាងឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ស្ថិតនៅភូមិលេខ០៣ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។









