
នគរបាលតាមបណ្តាអធិការដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងខេត្តព្រៃវែង បន្តចុះធ្វើវេទិកាសាធារណៈ ដើម្បីឆ្លើយតបតម្រូវការ និងដោះស្រាយទុក្ខកង្វល់ជូនប្រជាពលរដ្ឋ
នាថ្ងៃចន្ទ ៣កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នេះ កម្លាំងនគរបាល នៅតាមបណ្តាអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង១៣ ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ជាពិសេសកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល បានបន្តចុះធ្វើវេទិកាសាធារណៈយ៉ាងសកម្ម នៅតាមមូលដ្ឋានក្នុងភូមិសាស្ត្រទទួលខុសត្រូវរៀងៗខ្លួន។











