
មន្រ្តីជំនាញ បើកវគ្គបណ្ដុះបណ្ដាលនីតិវិធីប្រតិបត្តិកិច្ចការពារកុមារ សម្រាប់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ នៅខេត្តមណ្ឌលគិរី
ឯកឧត្តម សន សារុន អនុប្រធានគណៈកម្មាធិការពិគ្រោះយោបល់ស្ត្រី និងកុមារខេត្ត បានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលនេះ ពិតជាមានសារះសំខាន់ ដើម្បីពង្រឹងសមត្ថភាពមន្ត្រី និងអ្នកពាក់ព័ន្ធ ឱ្យមានការយល់ដឹងច្បាស់លាស់អំពីតួនាទី ភារកិច្ច និងនីតិវិធីក្នុងការឆ្លើយតបចំពោះករណីកុមាររងគ្រោះ និងកុមារងាយរងគ្រោះ ព្រមទាំងបង្កើតយន្តការសហកា រដែលមានប្រសិទ្ធភាពរវាងស្ថាប័នពាក់ព័ន្ធ។ តាមរយៈយន្តការនេះ គ្រប់ភាគីពាក់ព័ន្ធអាចធ្វើការសហការគ្នាបានកាន់តែមានប្រសិទ្ធភាព ក្នុងការកំណត់បញ្ហា ការទទួល និងបញ្ជូនករណី ការវាយតម្លៃតម្រូវការ ការផ្តល់សេវាគាំពារ និងការអន្តរាគមន៍ឱ្យបានទាន់ពេលវេលា ជាពិសេសជួយធានាថា កុមារគ្រប់រូប ទទួលបានការការពារ សិទ្ធិ សេចក្តីថ្លៃថ្នូរ និងឧត្តមប្រយោជន៍របស់ខ្លួន ដោយមិនទុកឱ្យកុមាររងគ្រោះ ឬងាយរងគ្រោះត្រូវប្រឈមនឹងបញ្ហាតែម្នាក់ឯងឡើយ។











