
រដ្ឋបាលក្រុងព្រៃវែង ចុះរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយជុំវិញតំបន់ផ្សារចាស់ ដើម្បីលើកកម្ពស់សោភ័ណភាព និងសុវត្ថិភាព
នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលក្រុងព្រៃវែង ដឹកនាំដោយលោក សុខ វល័ក្ខ អភិបាលរងក្រុង ក្រោមការចង្អុលបង្ហាញផ្ទាល់ពីលោក ចន វៃ អភិបាល នៃគណៈអភិបាលក្រុងព្រៃវែង បានដឹកនាំក្រុមការងារមន្ត្រីរាជការ កងកម្លាំងសមត្ថកិច្ច និងប្រជាការពារ រួមជាមួយសន្តិសុខផ្សារ ចុះរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ និងការលក់ដូរនៅជុំវិញតំបន់ផ្សារចាស់ ក្រុងព្រៃវែង ខេត្តព្រៃវែង។











