
អភិបាលស្រុកពារាំង ដឹកនាំកិច្ចប្រជុំសម្រុះសម្រួលដោះស្រាយបណ្តឹងតវ៉ារបស់ប្រជាពលរដ្ឋ ជាមួយក្រុមហ៊ុនផ្តល់សេវាអគ្គិសនី នៅឃុំព្រៃព្នៅ
នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ លោក ចេម ប្រា អភិបាលនៃគណៈអភិបាលស្រុកពារាំង បានដឹកនាំកិច្ចប្រជុំដោះស្រាយបណ្តឹងតវ៉ារបស់បងប្អូនប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការបំពេញការងាររបស់ភ្នាក់ងារផ្តល់សេវាអគ្គិសនី (ក្រុមហ៊ុន) ស្ថិតនៅក្នុងភូមិគ្រួស ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។











