
រដ្ឋបាលរាជធានីភ្នំពេញ គាំទ្រពេញទំហឹង និងធានាសន្តិសុខដល់ការវិនិយោគស្របច្បាប់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងទេសចរណ៍
ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លេីកទឹកចិត្តឱ្យអ្នកវិនិយោគពីក្រៅប្រទេស មកវិនិយោគស្របច្បាប់ ឱ្យបានច្រើនបន្ថែមទៀតនៅរាជធានីភ្នំពេញ ដើម្បីឱ្យសេដ្ឋកិច្ចកម្ពុជារីកចំរើន និងធ្វើឱ្យមានកំណើនទេសចរណ៍នៅកម្ពុជាកើនឡើងមួយកម្រិតថែមទៀត។











