
កងកម្លាំងនគរបាលខេត្តព្រៃវែង បង្កើនការយាមល្បាត និងចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដើម្បីពង្រឹងសន្តិសុខ-សុវត្ថិភាពក្នុងមូលដ្ឋាន
កងកម្លាំងនគរបាលនៅតាមបណ្ដាអធិការដ្ឋាននគរបាលស្រុក-ក្រុងទាំង១៣ ព្រមទាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ទូទាំងខេត្តព្រៃវែង បាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអនុវត្តតួនាទី ភារកិច្ច និងការងារស្នូលប្រចាំថ្ងៃ ដោយបានចុះយាមល្បាតចល័តនៅតាមភូមិសាស្ត្រសំខាន់ៗ ដើម្បីធានាឱ្យបាននូវសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ។











