
បាក់ស្ពានយោលធ្លាក់រ៉ឺម៉កដឹកខ្សាច់ចូលស្ទឹងសង្កែ តែសំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស
បាត់ដំបង៖ ម៉ូតូសណ្តោងរ៉ឺម៉កដឹកខ្សាច់មួយគ្រឿង បានបើកឆ្លងកាត់ស្ពានយោលស្ទឹងសង្កែ ជិតដល់ចុងស្ពានម្ខាងហើយ ក៏ស្រាប់តែបាក់ក្ដារស្ពាន ធ្លាក់ទាំងម៉ូតូ និងរ៉ឺម៉កចូលទៅក្នុងស្ទឹងសង្កែ។ ប៉ុន្តែសំណាងល្អ អ្នកបើកបរបានស្រវ៉ាតោងខ្សែស្ពានយោលជាប់ ទើបមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ជីវិត។











