
លោក ឆាយ គឹមម៉ុង ចុះពិនិត្យទីតាំងផ្សារស្វាយដូនកែវ ដើម្បីត្រៀមរៀបចំជួសជុល និងលើកកម្ពស់អនាម័យ សណ្តាប់ធ្នាប់
ពោធិ៍សាត់៖ លោក ឆាយ គឹមម៉ុង អភិបាលនៃគណៈអភិបាលស្រុកបាកាន បានអញ្ជើញចុះពិនិត្យទីតាំងផ្សារស្វាយដូនកែវ ស្ថិតក្នុងឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលត្រូវរៀបចំដំណើរការជួសជុលកែលម្អនាពេលឆាប់ៗខាងមុខនេះ នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦។ សកម្មភាពចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងរៀបចំសណ្តាប់ធ្នាប់សាធារណៈ លើកកម្ពស់អនាម័យ បរិស្ថានក្នុងផ្សារ និងសម្រួលដល់ការលក់ដូររបស់បងប្អូនអាជីវករ ក៏ដូចជាប្រជាពលរដ្ឋដែលមកជាវទំនិញ ឱ្យកាន់តែមានរបៀបរៀបរយ ភាពងាយស្រួល និងសុវត្ថិភាពជាងមុន៕ឃឹម ស្រីនាវ











