
លោក ស្រ៊ន សំឫទ្ធី ដឹកនាំក្រុមការងារចុះពិនិត្យទីតាំងមណ្ឌលឧក្រិដ្ឋកម្មត្រពាំងចោងហោង ដើម្បីត្រៀមរៀបចំពិធីបង្សុកូលឧទ្ទិសកុសលជូនជនរងគ្រោះ
ខេត្តស្ទឹងត្រែង៖ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នេះ លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តស្ទឹងត្រែង និងជាប្រធានលេខាធិការដ្ឋានរៀបចំបុណ្យជាតិ-អន្តរជាតិខេត្ត បានបន្តដឹកនាំកម្លាំងលេខាធិការដ្ឋាន រួមជាមួយតំណាងមន្ទីរ និងអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ចុះពិនិត្យទីតាំងជាក់ស្តែងនៅ «មណ្ឌលឧក្រិដ្ឋកម្មត្រពាំងចោងហោង» (មន្ទីរសន្តិសុខ ១០៤)។











