
រដ្ឋបាលខេត្តកណ្តាល បើកវគ្គបណ្តុះបណ្តាលពង្រឹងភាពជាអ្នកដឹកនាំស្ត្រី ក្នុងមុខតំណែងសម្រេចចិត្ត
លោកជំទាវអភិបាលរងខេត្ត ផ្តាំផ្ញើឱ្យមន្ត្រីជាស្ត្រី ពង្រឹងទំនុកចិត្តលើខ្លួនឯង ហ៊ានបញ្ចេញមតិ និងចូលរួមក្នុងការសម្រេចចិត្តដោយផ្អែកលើចំណេះដឹង និងទិន្នន័យ ព្រមទាំងបន្តរៀនសូត្រ និងពង្រឹងជំនាញបច្ចេកវិទ្យាឌីជីថល ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍនៃសង្គមទំនើប។











