
សមាគមអតីតយុទ្ធជនកម្ពុជា ប្រគល់ផ្ទះ ១០២ខ្នង ជូនគ្រួសារអតីតយុទ្ធជន និងនិវត្តជន នៅស្រុកគូលែន ខេត្តព្រះវិហារ!
នៅព្រឹកថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៦ សមាគអតីតយុទ្ធជនបានរៀបពិធីប្រគល់ប្រគល់ផ្ទះ ១០២ខ្នង ជូនគ្រួសារអតីតយុទ្ធជន និងនិវត្តជន នៅស្រុកគូលែន ខេត្តព្រះវិហារក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ភឺន ផល្លា និងលោកជំទាវ ឧកញ៉ា សាយ សោភា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃគណៈកម្មាធិការ អ.ស.ន.ក. ខេត្តព្រះវិហារ និងតំណាងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត











