ឯកឧត្តម នេត្រ ភក្រ្តា អញ្ជើញដាក់ក្រពុំបិណ្ឌផ្កាឈូក អបអរខួប៣៣ឆ្នាំ “ទិវាប្រកាសរដ្ឋធម្មនុញ្ញ”

ឯកឧត្តម នេត្រ ភក្រ្តា អញ្ជើញដាក់ក្រពុំបិណ្ឌផ្កាឈូក អបអរខួប៣៣ឆ្នាំ “ទិវាប្រកាសរដ្ឋធម្មនុញ្ញ”

AKP ភ្នំពេញ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦— ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញដាក់ក្រពុំបិណ្ឌផ្កាឈូកប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា រំលឹកខួប៣៣ឆ្នាំ “ទិវាប្រកាសរដ្ឋធម្មនុញ្ញ” នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅនីតិបូជនីយដ្ឋានវិមានរដ្ឋធម្មនុញ្ញ រាជធានីភ្នំពេញ។

ឯកឧត្តម នេត្រ ភក្រ្តាទិវាប្រកាសរដ្ឋធម្មនុញ្ញ

ព័ត៌មានពាក់ព័ន្ធ

ព័ត៌មាន ទទក ប៉ៃលិន (វីដេអូ) : សាខាពន្ធដារខេត្តប៉ៃលិន បើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ និងនីតិវិធីពាក់ព័ន្ធនឹងពន្ធលើអចលនទ្រព្យ និងមធ្យោបាយដឹកជញ្ជូន
សកម្មភាពថ្នាក់ដឹកនាំ
ព័ត៌មាន ទទក ប៉ៃលិន (វីដេអូ) : សាខាពន្ធដារខេត្តប៉ៃលិន បើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ និងនីតិវិធីពាក់ព័ន្ធនឹងពន្ធលើអចលនទ្រព្យ និងមធ្យោបាយដឹកជញ្ជូន
ព័ត៌មាន ទទក ប៉ៃលិន៖ សាខាពន្ធដារខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ពន្ធលើអចលនទ្រព្យ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ និងពន្ធលើមធ្យោបាយដឹកជញ្ជូន ដើម្បីបង្កើនការយល់ដឹងអំពីច្បាប់ បទប្បញ្ញត្តិ និងនីតិវិធីពាក់ព័ន្ធ ព្រមទាំងពង្រឹងកិច្ចសហការរវាងសាខាពន្ធដារខេត្ត និងអាជ្ញាធរមូលដ្ឋាន។ ពិធីនេះធ្វើឡើងនៅសាខាពន្ធដារខេត្តប៉ៃលិន ក្រោមអធិបតីភាពលោក គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្តប៉ៃលិន តំណាងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដោយមានការចូលរួមពីមន្ទីរ-អង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង-ស្រុក រដ្ឋបាលឃុំ-សង្កាត់ មេភូមិ និងអ្នកពាក់ព័ន្ធនានា។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
ព័ត៌មាន ទទក ប៉ៃលិន​ (វីដេអូ) : លោកជំទាវបណ្ឌីត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋក្នុងឃុំពីរនៃ នៅស្រុកសាលាក្រៅ
សកម្មភាពថ្នាក់ដឹកនាំ
ព័ត៌មាន ទទក ប៉ៃលិន​ (វីដេអូ) : លោកជំទាវបណ្ឌីត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋក្នុងឃុំពីរនៃ នៅស្រុកសាលាក្រៅ
ព័ត៌មាន ទទក ប៉ៃលិន៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តប៉ៃលិន បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋរស់នៅក្នុងភូមិចំនួន១០ នៃឃុំអូរអណ្តូង និងឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ពិធីនេះធ្វើឡើងនៅសាលាស្រុកសាលាក្រៅ ក្រោមអធិបតីភាពលោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ និងប្រជាពលរដ្ឋដែលជាម្ចាស់អចលនវត្ថុ និងទទួលវិញ្ញាបនបត្រនៅក្នុងពិធីនេះ។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
សម្តេចធិបតីនាយករដ្ឋមន្ត្រី លើកឡើង ៥ចំណុច សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែរឹងមាំ ដើម្បីបោសសម្អាត Online Scams
សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតីនាយករដ្ឋមន្ត្រី លើកឡើង ៥ចំណុច សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែរឹងមាំ ដើម្បីបោសសម្អាត Online Scams
(AKP) សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើ ៥ចំណុច សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែរឹងមាំ រួមមានការចែករំលែកព័ត៌មានស៊ើបការណ៍ក្នុងពេលជាក់ស្តែង ការស៊ើបអង្កេតហិរញ្ញវត្ថុកម្រិតខ្ពស់ ភាពស៊ីសង្វាក់គ្នាកាន់តែខ្លាំងនៃក្របខណ្ឌច្បាប់ និងប្រតិបត្តិការភាពជាដៃគូសាធារណៈ និងឯកជន និងការការពារជនរងគ្រោះ។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
(វីដេអូ) : លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំកម្ពុជាចំពោះតួនាទីការទូតរបស់លោក
សកម្មភាពថ្នាក់ដឹកនាំ
(វីដេអូ) : លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំកម្ពុជាចំពោះតួនាទីការទូតរបស់លោក
នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នេះ នៅមហាសន្និបាតអង្គការសហប្រជាជាតិ លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ បានរំឭកឡើងពីការថ្លែងអំណរគុណរបស់ថ្នាក់ដឹកនាំកម្ពុជាចំពោះតួនាទីការទូតរបស់លោកនៅក្នុងការជួយសម្របសម្រួលឱ្យសម្រេចបានបទឈប់បាញ់រវាងកម្ពុជា និងថៃ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរចំពោះតួនាទីរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានជួយឱ្យសម្រេចបាននូវបទឈប់បាញ់ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌរវាងកម្ពុជានិងថៃ ដោយហៅលោកថាជា​ Statesmanship ដែលមានន័យថា «ភាពជារដ្ឋបុរស» ឬ «អ្នកដែលមានសមត្ថភាពដឹកនាំប្រកបដោយគតិបណ្ឌិត និងទស្សនវិស័យនយោបាយ»។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
លោក សោ សុវណ្ណ ដឹកនាំមន្រ្តីរាជការ នៃមន្ទីរព័ត៌មានខេត្តប៉ៃលិន ចូលរួមពីធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ គេហទំព័រ របស់មន្ទីរព័ត៌មានទាំង ២៥ រាជធានីខេត្ត
សកម្មភាពថ្នាក់ដឹកនាំ
លោក សោ សុវណ្ណ ដឹកនាំមន្រ្តីរាជការ នៃមន្ទីរព័ត៌មានខេត្តប៉ៃលិន ចូលរួមពីធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ គេហទំព័រ របស់មន្ទីរព័ត៌មានទាំង ២៥ រាជធានីខេត្ត
នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ លោក សោ សុវណ្ណ អភិបាលរងខេត្តប៉ៃលិន តំណាងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និង លោក ញ៉ឹប បូរី ប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិន រួមនឹងមន្រ្តីរាជការទទួលបន្ទុកគេហទំព័រ នៃមន្ទីរព័ត៌មានខេត្តប៉ៃលិនមួយចំនួនទៀត បានអញញ្ជើញចូលរួមពីធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ គែហទំព័រ របស់មន្ទីរព័ត៌មាន ទាំង២៥ រាជធានី-ខេត្ត ដែលបានធ្វើឡើងនៅរាជធានីភ្នំពេញ ក្រោមអធីបតីភាព ដ៍ខ្ពង់ខ្ពស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណី និងទូរគមនាគមន៍។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
ព័ត៌មាន ទទក ប៉ៃលិន (វីដេអូ) : អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum
សកម្មភាពថ្នាក់ដឹកនាំ
ព័ត៌មាន ទទក ប៉ៃលិន (វីដេអូ) : អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានដឹកនាំមន្ត្រីជំនាញ អញ្ជើញចុះពិនិត្យមើលការផ្តល់សេវ៉ាសុខាភិបាល លើផ្នែកសម្ភព ក្នុងការកាត់បន្ថយ និងលុបបំបាត់ការស្លាប់របស់មាតា និងទារក អំឡុងពេលមានផ្ទៃពោះ និងសម្រាលកូន ក្រោមការឧបត្ថម្ភគាំទ្រពីអង្គការ Every Mum របស់ប្រទេសអូស្ត្រាលី នៅមណ្ឌលសុខភាពភ្នំព្រាល ស្ថិតក្នុងភូមិភ្នំព្រាល ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត

ព័ត៌មានថ្មីៗ

រដ្ឋបាលខេត្តព្រៃវែង បានរៀបចំពិធីដាក់ក្រពុំបិណ្ឌផ្កាឈូក គោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា រំលឹកខួបលើកទី៣៣ «ទិវាប្រកាសរដ្ឋធម្មនុញ្ញ»
សកម្មភាពអាជ្ញាធរ

រដ្ឋបាលខេត្តព្រៃវែង បានរៀបចំពិធីដាក់ក្រពុំបិណ្ឌផ្កាឈូក គោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា រំលឹកខួបលើកទី៣៣ «ទិវាប្រកាសរដ្ឋធម្មនុញ្ញ»

ព្រៃវែង៖ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រៃវែង បានរៀបចំពិធីដាក់ក្រពុំបិណ្ឌផ្កាឈូក គោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា(២៤ កញ្ញា ១៩៩៣-២៤ កញ្ញា ២០២៦) រំលឹកខួបលើកទី៣៣ «ទិវាប្រកាសរដ្ឋធម្មនុញ្ញ» ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពង់ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ហុី ធួក អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត នៅបរិវេណមុខសាលាខេត្ត ព្រៃវែង។

មន្ទីរព័ត៌មានខេត្តព្រៃវែង
មន្ទីរព័ត៌មានខេត្តព្រៃវែង
អានបន្ត
ព្រះមហាក្សត្រ អំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងបងប្អូនជនរួមជាតិ រួមគ្នាយកចិត្តទុកដាក់ ជួយបីបាច់ថែរក្សាមនុស្សវ័យចាស់ជរា ពិការ ក្រីក្រ និងអ្នកគ្មានទីពឹង
សកម្មភាពថ្នាក់ដឹកនាំ

ព្រះមហាក្សត្រ អំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងបងប្អូនជនរួមជាតិ រួមគ្នាយកចិត្តទុកដាក់ ជួយបីបាច់ថែរក្សាមនុស្សវ័យចាស់ជរា ពិការ ក្រីក្រ និងអ្នកគ្មានទីពឹង

ព្រះមហាក្សត្រ អំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងបងប្អូនជនរួមជាតិ រួមគ្នាយកចិត្តទុកដាក់ ជួយបីបាច់ថែរក្សាមនុស្សវ័យចាស់ជរា ពិការ ក្រីក្រ និងអ្នកគ្មានទីពឹង ចេញផ្សាយ ថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០២៦ AKP ភ្នំពេញ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦--ក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងបងប្អូនជនរួមជាតិទាំងអស់ មេត្តារួមគ្នាយកចិត្តទុកដាក់ និងជួយបីបាច់ថែរក្សាមនុស្សវ័យចាស់ជរា ពិការ ក្រីក្រ និងអ្នកគ្មានទីពឹងទាំងឡាយ ឱ្យទទួលបានចំណីអាហារ ការថែទាំ និងទីស្នាក់នៅសមរម្យតាមសហគមន៍នីមួយៗ។ នេះបើយោងតាមព្រះរាជសាររបស់ព្រះករុណាព្រះមហាក្សត្រ ចេញផ្សាយថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។

មន្ទីរព័ត៌មានខេត្តព្រៃវែង
មន្ទីរព័ត៌មានខេត្តព្រៃវែង
អានបន្ត
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតីពិធីបិទ សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
សកម្មភាពថ្នាក់ដឹកនាំ

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតីពិធីបិទ សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតីពិធីបិទ សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចេញផ្សាយ ថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០២៦ AKP ភ្នំពេញ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦—

មន្ទីរព័ត៌មានខេត្តព្រៃវែង
មន្ទីរព័ត៌មានខេត្តព្រៃវែង
អានបន្ត
កម្ពុជា-ចិន វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបការលើវិស័យសន្ដិសុខ
សកម្មភាពថ្នាក់ដឹកនាំ

កម្ពុជា-ចិន វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបការលើវិស័យសន្ដិសុខ

កម្ពុជា-ចិន វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបការលើវិស័យសន្ដិសុខ ចេញផ្សាយ ថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០២៦ នារសៀល ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦, នៅវិមានសន្តិភាព, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Yang Weilin អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ ជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញចូលរួមសន្និសីទអន្តរជាតិស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចាប់ពីថ្ងៃទី២២-២៥ ខែកញ្ញា ឆ្នាំ២០២៦។

មន្ទីរព័ត៌មានខេត្តព្រៃវែង
មន្ទីរព័ត៌មានខេត្តព្រៃវែង
អានបន្ត