រដ្ឋបាលខេត្តមណ្ឌលគិរី និងក្រចេះ ចុះហត្ថលេខាលើសំណើកែសម្រួលព្រំប្រទល់រដ្ឋបាល រវាងខេត្តទាំងពីរ

រដ្ឋបាលខេត្តមណ្ឌលគិរី និងក្រចេះ ចុះហត្ថលេខាលើសំណើកែសម្រួលព្រំប្រទល់រដ្ឋបាល រវាងខេត្តទាំងពីរ

ខេត្តក្រចេះ៖ នាព្រឹកថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តមណ្ឌលគិរី និងរដ្ឋបាលខេត្តក្រចេះ បានរួមគ្នារៀបចំពិធីចុះហត្ថលេខាលើសំណើកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តទាំងពីរ នៅសាលប្រជុំរដ្ឋបាលខេត្តក្រចេះ។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សាន ចម្រើន អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី និងឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ព្រមទាំងមានការចូលរួមពីប្រតិភូអមដំណើរ អាជ្ញាធរដែនដី និងតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធជាច្រើនរូប។ ការរៀបចំពិធីចុះហត្ថលេខានាពេលនេះ គឺធ្វើឡើងដោយយោងតាមស្មារតីនៃលិខិតលេខ ៣១៩៩ ស.ជ.ណ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ស្តីពីការជំរុញ និងដោះស្រាយបញ្ហាព្រំប្រទល់រដ្ឋបាលថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ឱ្យបានរៀបចំរួចរាល់ជាស្ថាពរយ៉ាងយូរត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។ ការកែសម្រួលព្រំប្រទល់រដ្ឋបាលនេះ នឹងជួយសម្រួលដល់ការគ្រប់គ្រងដែនដី ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងច្បាស់លាស់បន្ថែមទៀត រវាងខេត្តទាំងពីរ៕

ព័ត៌មានពាក់ព័ន្ធ

កិច្ចប្រជុំបូកសរុបលទ្ធផលការងារ៩ខែឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្តរបស់ក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី
សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំបូកសរុបលទ្ធផលការងារ៩ខែឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្តរបស់ក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី​ ៖​ នៅរសៀលថ្ងៃទី២៥​ ខែកញ្ញា​ ឆ្នាំ២០២៦​ ឯកឧត្តម ឈួន វិន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តមណ្ឌលគិរី ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គង់​ គឹមនី អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតី​ភាព​ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ៩ខែ ឆ្នាំ២០២៦​ និងលើកទិសដៅអនុវត្តការងារបន្តរបស់ក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី​ ។ ក្នុងកិច្ចប្រជុំនេះ​ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តមណ្ឌលគិរី លោកអភិបាលរងខេត្ត លោកមេបញ្ជាការ កងកម្លាំងទាំងបី លោកនាយក-នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធាន-អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក អភិបាល អភិបាលរង ក្រុង-ស្រុក តំណាងទីចាត់ការ អង្គភាព ចំណុះរដ្ឋបាលខេត្ត លោកប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនទ្វេភាគីទាំងបី មេឃុំ ចៅសង្កាត់ទាំង២១ និងមន្ត្រីជំនាញពាក់ព័ន្ធ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំមិត្តភាព អគាររដ្ឋបាលខេត្តមណ្ឌលគិរី៕
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមប្រព័ន្ធវីដេអូអនឡាញ Zoom
សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមប្រព័ន្ធវីដេអូអនឡាញ Zoom
ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញដឹកនាំប្រតិភូខេត្ត ចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមប្រព័ន្ធវីដេអូអនឡាញ (Zoom) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំដែលបានប្រព្រឹត្តទៅនៅសាលប្រជុំសន្តិភាព រដ្ឋបាលខេត្តមណ្ឌលគិរីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រី អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងលោកនាយករដ្ឋបាលសាលាខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាឱកាសនេះ ធ្វើឡើងដើម្បីពិភាក្សា និងឆ្លងរបៀបវារៈសំខាន់ៗមួយចំនួន ក្នុងការដឹកនាំ និងគ្រប់គ្រងកិច្ចការរដ្ឋបាលសាធារណៈ ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
អភិបាលខេត្តមណ្ឌលគិរី អនុញ្ញាតឱ្យតំណាងក្រុមហ៊ុន កោះស្លាកែត ស្ទូឌីយោ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តមណ្ឌលគិរី អនុញ្ញាតឱ្យតំណាងក្រុមហ៊ុន កោះស្លាកែត ស្ទូឌីយោ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអនុញ្ញាតឱ្យលោក ពេជ្រ ចិត្រា ស្ថាបនិកក្រុមហ៊ុន កោះស្លាកែត ស្ទូឌីយោ ឯ.ក និងជាស្ថាបនិកមជ្ឈមណ្ឌលអភិវឌ្ឍន៍សុខដុមរមនា ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅរដ្ឋបាលខេត្តមណ្ឌលគិរី។ ជំនួបពិភាក្សាការងារនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្លាស់ប្តូរយោបល់ និងស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពមួយចំនួន រួមមាន៖ វិស័យទេសចរណ៍ និងបដិសណ្ឋាកិច្ច, វប្បធម៌ និងសិល្បៈ , វិស័យប្រព័ន្ធផ្សព្វផ្សាយ និងការបង្កើតបទពិសោធន៍សង្គម។ ក្នុងឱកាសនោះ ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន កោះស្លាកែត ស្ទូឌីយោ ឯ.ក និងមជ្ឈមណ្ឌលអភិវឌ្ឍន៍សុខដុមរមនា។ ឯកឧត្តម បានគូសបញ្ជាក់ថា រដ្ឋបាលខេត្តមណ្ឌលគិរី តែងតែបើកទូលាយ និងគាំទ្រដល់រាល់កិច្ចសហការជាមួយវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ទាំងឡាយណា ដែលរួមចំណែកដល់ការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន វប្បធម៌ និងទេសចរណ៍ប្រកបដោយចីរភាព៕
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤
សកម្មភាពថ្នាក់ដឹកនាំ
គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤
ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) ខេត្តមណ្ឌលគិរី បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៦ ឆ្នាំទី៣ អាណត្តិទី៤ នៅសាលប្រជុំសែនមនោរម្យ នៃរដ្ឋបាលសាលាខេត្តមណ្ឌលគិរី ក្រោមអធិបតីភាព លោកជំទាវ ខៀវ ប៊ុនលីន សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធាន គ.ក.ស.ក ខេត្ត។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, លោកស្រី នាយិការដ្ឋបាលសាលាខេត្ត, តំណាងនាយកទីចាត់ការរដ្ឋបាលខេត្ត, កងកម្លាំងប្រដាប់អាវុធ, លោក លោកស្រី ជាប្រធាន-អនុប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ ព្រមទាំងសមាជិក គ.ក.ស.ក មកពីក្រុង-ស្រុកទាំង៥ ក្នុងខេត្តមណ្ឌលគិរី។
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
ខេត្តមណ្ឌលគិរី និងខេត្តឡឹមដុង រៀបចំកិច្ចប្រជុំសហប្រតិបត្តិការ រវាងរណសិរ្សអភិវឌ្ឍន៍មាតុភូមិ នៃខេត្តទាំងពីរ
សកម្មភាពថ្នាក់ដឹកនាំ
ខេត្តមណ្ឌលគិរី និងខេត្តឡឹមដុង រៀបចំកិច្ចប្រជុំសហប្រតិបត្តិការ រវាងរណសិរ្សអភិវឌ្ឍន៍មាតុភូមិ នៃខេត្តទាំងពីរ
ខេត្តមណ្ឌលគិរី៖ នារសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តមណ្ឌលគិរី បានរៀបចំកិច្ចប្រជុំសហប្រតិបត្តិការជាមួយគណៈប្រតិភូរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិវៀតណាម ខេត្តឡឹមដុង នៅសាលប្រជុំក្រុមប្រឹក្សាសាលាខេត្ត (អគារ «គ») ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរឱ្យកាន់តែជិតស្និទ្ធ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តមណ្ឌលគិរី និងឯកឧត្តម ផាម ត្រៀវ អនុប្រធានអចិន្ត្រៃយ៍ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិវៀតណាម ខេត្តឡឹមដុង។
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីអបអរសាទរខួបទី៣៣ នៃទិវាប្រកាសរដ្ឋធម្មនុញ្ញ
សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីអបអរសាទរខួបទី៣៣ នៃទិវាប្រកាសរដ្ឋធម្មនុញ្ញ
ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំពិធីអបអរសាទរខួបទី៣៣ នៃទិវាប្រកាសរដ្ឋធម្មនុញ្ញ (២៤ កញ្ញា ១៩៩៣ - ២៤ កញ្ញា ២០២៦) នៅសាលប្រជុំសាលាខេត្តមណ្ឌលគីរី ក្រោមអធិបតីភាព ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សាន់ ដារិទ្ធិ អភិបាលនៃគណៈ អភិបាលខេត្តស្តីទី។
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត

ព័ត៌មានថ្មីៗ

ជូនដំណឹងស្តីពីការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាពនៃប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី
ការអភិវឌ្ឍ

ជូនដំណឹងស្តីពីការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាពនៃប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី

ជូនដំណឹងស្តីពីការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាពនៃប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឫប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ នៅភូមិព្រែកជ្រៅ ឃុំព្រែកសំបួរ ស្រុកពាមជរ ខេត្តព្រៃវែង។

មន្ទីរព័ត៌មានខេត្តព្រៃវែង
មន្ទីរព័ត៌មានខេត្តព្រៃវែង
អានបន្ត
រដ្ឋបាលខេត្តព្រៃវែងជូនដំណឹង ស្តីពីការរៀបចំព្រឹត្តិការណ៍ប្រណាំងទូក(ង) នៅខេត្តព្រៃវែង
អប់រំ និងកីឡា

រដ្ឋបាលខេត្តព្រៃវែងជូនដំណឹង ស្តីពីការរៀបចំព្រឹត្តិការណ៍ប្រណាំងទូក(ង) នៅខេត្តព្រៃវែង

រដ្ឋបាលខេត្តព្រៃវែងជូនដំណឹង ស្តីពីការរៀបចំព្រឹត្តិការណ៍ប្រណាំងទូក ង នៅខេត្តព្រៃវែង ដែលនឹងប្រព្រឹត្តទៅរយៈពេល ០២ថ្ងៃ គឺនៅថ្ងៃសៅរ៍-អាទិត្យ ទី២៤-២៥ ខែតុលា ឆ្នាំ២០២៦ នៅតាមបណ្តោយមាត់ទន្លេ (ចុងប៉ម) ស្ថិតក្នុងភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

មន្ទីរព័ត៌មានខេត្តព្រៃវែង
មន្ទីរព័ត៌មានខេត្តព្រៃវែង
អានបន្ត
រដ្ឋបាលខេត្តព្រៃវែងបានរៀបចំពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តព្រៃវែង ឆ្នាំ២០២៦-២០៣០»
ទេសចរណ៍

រដ្ឋបាលខេត្តព្រៃវែងបានរៀបចំពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តព្រៃវែង ឆ្នាំ២០២៦-២០៣០»

នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តព្រៃវែងបានរៀបចំពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តព្រៃវែង ឆ្នាំ២០២៦-២០៣០» យ៉ាងមហោឡារិក នៅសាលប្រជុំធំ «A» សាលាខេត្តព្រៃវែង។

មន្ទីរព័ត៌មានខេត្តព្រៃវែង
មន្ទីរព័ត៌មានខេត្តព្រៃវែង
អានបន្ត
លោកនាយការិយាល័យជំនាញ និងលោកអធិការនគរបាលក្រុង-ស្រុកទាំង១៣ ចុះពង្រឹងពន្លឿនប្រសិទ្ធភាពការងារ និងតួនាទីភារកិច្ច នគរបាលប៉ុស្តិ៍រដ្ឋបាល ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង
សន្តិសុខសង្គម

លោកនាយការិយាល័យជំនាញ និងលោកអធិការនគរបាលក្រុង-ស្រុកទាំង១៣ ចុះពង្រឹងពន្លឿនប្រសិទ្ធភាពការងារ និងតួនាទីភារកិច្ច នគរបាលប៉ុស្តិ៍រដ្ឋបាល ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង

លោកនាយការិយាល័យជំនាញ និងលោកអធិការនគរបាលក្រុង-ស្រុកទាំង១៣ ចុះពង្រឹងពន្លឿនប្រសិទ្ធភាពការងារ និងតួនាទីភារកិច្ច នគរបាលប៉ុស្តិ៍រដ្ឋបាល ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង

មន្ទីរព័ត៌មានខេត្តព្រៃវែង
មន្ទីរព័ត៌មានខេត្តព្រៃវែង
អានបន្ត