
រដ្ឋបាលខេត្តកំពង់ចាម ត្រៀមរៀបចំពិធីប្រណាំងទូក«ង»ទូកខ្នាតអន្តរជាតិ តាំងពិព័រណ៍ និងអុចកាំជ្រួច នាឱកាសបុណ្យ ចេញព្រះវស្សា
កំពង់ចាម)៖ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំពិធីប្រណាំងទូក «ង» ទូកខ្នាតអន្តរជាតិ បណ្តែតប្រទីប តាំងពិព័រណ៍សមិទ្ធផល និងអុចកាំជ្រួច ដើម្បីពិភាក្សា និងរៀបចំផែនការការងារឱ្យដំណើរការទៅដោយរលូន សុវត្ថិភាព និងកាន់តែអធិកអធម ក្នុងឱកាសបុណ្យចេញព្រះវស្សា នាពេលខាងមុខ នៅក្រុងកំពង់ចាម។











