
អភិបាលរងខេត្តព្រៃវែង អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការរៀបចំតារាងស្ថិតិអចលនទ្រព្យជួល និងការងារពាក់ព័ន្ធ
នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នេះ នៅសាលប្រជុំធំ (A) សាលាខេត្តព្រៃវែង មានរៀបចំពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការរៀបចំតារាងស្ថិតិអចលនទ្រព្យជួល លិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ ស្ថិតិដីធ្លីមិនបានប្រើប្រាស់ ការផ្សព្វផ្សាយផ្ទាំងប៉ាណូ និងពន្ធប្រថាប់ត្រាលើតម្លៃកិច្ចសន្យាចំពោះការផ្គត់ផ្គង់ទំនិញ ឬសេវាកម្ម ក្នុងរដ្ឋបាលខេត្តព្រៃវែង។











