
មន្ទីរព័ត៌មានខេត្តព្រៃវែង អញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី៤ នៅវត្តបុញ្ញខេត្តារាម (វត្តថ្មី) ក្រុងព្រៃវែង
នៅព្រឹកថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ លោក ញ៉ែម សៅគ្រី ប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែង បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ ចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី៤ ដែលបានប្រព្រឹត្តទៅនៅវត្តបុញ្ញខេត្តារាម (ហៅវត្តថ្មី) ស្ថិតក្នុងភូមិលេខ៨ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។










