
អភិបាលខេត្តមណ្ឌលគិរី អញ្ជើញទទួលជួបសម្តែងការគួរសម និងជម្រាបលា ពីអគ្គកុងស៊ុលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
ខេត្តមណ្ឌលគិរី៖ នារសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញទទួលជួបសម្តែងការគួរសម និងជម្រាបលា ពីលោក កែវ វង្សសែ អគ្គកុងស៊ុល នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសដែលលោកអគ្គកុងស៊ុលត្រូវបញ្ចប់បេសកកម្មការទូតរបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ លោកនាយករដ្ឋបាលសាលាខេត្ត ប្រធាន អនុប្រធានមន្ទីរ/អង្គភាពពាក់ព័ន្ធ និងមន្ត្រីជំនាញជាច្រើននាក់ ដែលប្រព្រឹត្តទៅ នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។ ឯកឧត្តម គង់ គឹមនី បានសម្តែងនូវការអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកអគ្គកុងស៊ុល ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចការទូតក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា រហូតទទួលបានលទ្ធផលល្អប្រសើរ និងបញ្ចប់បេសកកម្មដោយជោគជ័យ។











