
រដ្ឋបាលខេត្តកណ្ដាលរៀបចំកិច្ចប្រជុំពិភាក្សាលើផែនការការពារសន្តិសុខ និងសណ្តាប់ធ្នាប់ សម្រាប់ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦
ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្ត៖បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកណ្តាល និងមន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ អាជ្ញាធរដែនដី កងកម្លាំងមានសមត្ថកិច្ច គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល អ្នកពាក់ព័ន្ធនានា ដែលកន្លងមកតែងតែបាន ចូលរួមអនុវត្ត និងគោរពតាមច្បាប់បោះឆ្នោត បទបញ្ជា នីតិវិធី និងក្រមសីលធម៌ ប្រកបដោយស្មារតី ទទួលខុសត្រូវ និងភាពថ្លៃថ្នូរ











