
ពិធីសំណេះសំណាល និងណែនាំពី «ការប្រើប្រាស់ប្រព័ន្ធឌីជីថល អ.ម.ត» ជូនដល់បេក្ខជនអាហារូបករណ៍ នៃសមាគមកាយឫទ្ធិនារីកម្ពុជា
រាជធានីភ្នំពេញ — នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារសមាគមកាយឫទ្ធិនារីកម្ពុជា សហការជាមួយក្រុមការងារអាហារូបករណ៍ អ.ម.ត បានរៀបចំពិធីសំណេះសំណាល និងវគ្គតម្រង់ទិសស្ដីពី «ការប្រើប្រាស់ប្រព័ន្ធឌីជីថល អ.ម.ត» ជូនដល់បេក្ខជនអាហារូបករណ៍ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។








