
អធិការដ្ឋាននគរបាលស្រុកពាមរក៍ ត្រៀមលក្ខណៈរៀបចំធុងសាំង និងដាក់សញ្ញាចំណាំងផ្លាតតាមដងផ្លូវជាតិលេខ១ ដើម្បីសម្រួល និងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនបងប្អូនប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦ នេះ លោកវរសេនីយ៍ឯក សេង ពន្លក អធិការនគរបាលស្រុកពាមរក៍ បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងប្រជាការពារ ចុះរៀបចំលាបថ្នាំពណ៌លើធុងសាំង ព្រមទាំងបំពាក់ស្លាកសញ្ញាចំណាំងផ្លាត ដើម្បីត្រៀមដាក់តម្រាយនៅតាមគោលដៅសំខាន់ៗ ក្នុងភូមិសាស្ត្រស្រុកពាមរក៍។











