
ឯកឧត្តម ស្បោង សារ៉ាត អញ្ជើញចូលរួមកាន់បិណ្ឌទី១១ នៅវត្តយោត ស្រុកពារាំង ព្រមទាំងបាននាំយកបច្ច័យជាង ១១លានរៀល និងគ្រឿងឧបភោគបរិភោគចូលរួមក្នុងពិធីបុណ្យ
នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង ព្រមទាំងកូនៗ ចៅៗ និងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុមការងារចុះជួយស្រុក និងឃុំ ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុកពារាំង អាជ្ញាធរមូលដ្ឋានឃុំ មន្ត្រីរាជការ និងបងប្អូនពុទ្ធបរិស័ទយ៉ាងច្រើនកុះករ បានអញ្ជើញចូលរួមយ៉ាងកក់ក្តៅក្នុងពិធីកាន់បិណ្ឌទី១១ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យប្រពៃណីជាតិខ្មែរ ស្ថិតនៅវត្តយោត ឃុំមេសប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង។











