
មន្រ្តីនាយខណ្ឌរដ្ឋបាលជលផលខេត្តព្រៃវែង បានដឹកកម្លាំង ចុះស្រាវជ្រាវ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលខុសច្បាប់ ក្នុងភូមិសាស្រ្តឃុំបាបោង ស្រុកពាមរក៏ ខេត្តព្រៃវែង
ព្រៃវែង៖ ខណ្ឌរដ្ឋបាលជលផលខេត្តព្រៃវែង នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ លោក ហ៊ុន សាវី នាយរងផ្នែករដ្ឋបាលជលផលស្ទឹងស្លូត បានដឹកនាំមន្រ្តីក្រោមឱវាទ និងសហគមន៍នេសាទបាបោង មានកម្លាំងសរុប ១០នាក់ ប្រើប្រាស់កាណូត០២គ្រឿង សហការជាមួយរដ្ឋបាលឃុំបាបោង ចុះស្រាវជ្រាវ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល នៅឃុំបាបោង ស្រុកពាមរក៍ ខេត្តព្រៃវែង។ ការចុះអន្តរាគមន៍ស្រាវជ្រាវ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលខុសច្បាប់ ដើម្បីការពារធនធានជលផលក្នុងតំបន់។











