
ក្រសួងព័ត៌មាន សម្រេចដកហូតប្រកាសចំនួន២
ក្រសួងព័ត៌មាន សម្រេចដកហូតប្រកាសចំនួន២ ដូចខាងក្រោម ÷ ១-ដកហូតប្រកាសរបស់លោក ឈៀង ថារិទ្ធ ម្ចាស់សហគ្រាស គេហទំព័រ ខ្មែរភក្ដី (www.kpd-news.com) ២-ដកហូតប្រកាសរបស់លោក ឆៃ សុចិត្ត ម្ចាស់សហគ្រាស គេហទំព័រ ស៊ីប៊ីអិនធីវីអនឡាញ (www.cbntvonline.com) ដោយម្ចាស់អង្គភាពចំនួន២ខាងលើបានបំពានច្បាប់ស្ដីពីរបបសារព័ត៌មាន និងកំពុងអនុវត្តនីតិវិធីតុលាការ។











