
ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា អញ្ជើញបិទព្រឹត្តការណ៍ប្រណាំងទូក ”ង” ខេត្តព្រៃវែង ឆ្នាំ២០២៦
ព្រៃវែង៖ ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង រួមជាមួយ ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំខេត្ត នៅព្រឹកថ្ងៃទី២៥ខែតុលាឆ្នាំ ២០២៦ បានអញ្ជើញចូលរួមក្នុងពិធីបិទព្រឹត្តិការណ៍ប្រណាំងទូក ង ខេត្តព្រៃវែង ឆ្នាំ២០២៦ ដែលមានទូកវែងសរុបចំនួន១១គូរនិងខ្លីចំនួន៣០គូរ ប្រកបដោយភាពសប្បាយរីករាយ។











